យ៉ូប 21:13-19 KHOV

13 រាល់​តែ​ថ្ងៃ​គេ​តែង​បង្អស់​ពេល​ទៅ ដោយ​អ្វីៗ​ដែល​គេ​ពេញ​ចិត្ត ហើយ​ក្នុង​១​រំពេច គេ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

14 គេ​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​យើង​មិន​ចូល​ចិត្ត​ស្គាល់​ផ្លូវ​ទ្រង់​ទេ

15 តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ជា​អ្វី ដែល​យើង​ត្រូវ​គោរព​ដល់​ទ្រង់ ហើយ​បើ​យើង​អធិ‌ស្ឋាន​ដល់​ទ្រង់ តើ​នឹង​មាន​ប្រយោជន៍​អ្វី

16 ដូច្នេះ ធ្វើ​ដូច​ម្តេច​ទៅ គឺ​សេចក្តី​ចំរើន​របស់​គេ​មិន​ស្រេច​នៅ​ដៃ​គេ​ទេ ឱ​សូម​ឲ្យ​គំនិត​នៃ​ពួក​មនុស្ស​អាក្រក់​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។

17 សេចក្តី​នេះ​ក៏​កើត​ឡើង​ជា​ញឹក‌ញយ​ដែរ​ទេ​តើ គឺ​ចង្កៀង​នៃ​មនុស្ស​អាក្រក់​រលត់​ទៅ ក៏​មាន​សេចក្តី​លំបាក​កើត​ដល់​គេ ដ្បិត​ព្រះ​ទ្រង់​ចែក​សេចក្តី​វេទនា ដោយ​សេចក្តី​ក្រោធ​របស់​ទ្រង់​ដែរ

18 គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ

19 មនុស្ស​ថា ព្រះ​ទ្រង់​ប្រមូល​ទុក​សេចក្តី​ទុច្ចរិត​របស់​មនុស្ស សំរាប់​កូន​ចៅ​ត​ទៅ តែ​ត្រូវ​ឲ្យ​ទ្រង់​ដាក់​ទោស​ដល់​ខ្លួន​អ្នក​នោះ​វិញ ឲ្យ​គេ​បាន​ដឹង​ផង