15 តើព្រះដ៏មានគ្រប់ព្រះចេស្តាជាអ្វី ដែលយើងត្រូវគោរពដល់ទ្រង់ ហើយបើយើងអធិស្ឋានដល់ទ្រង់ តើនឹងមានប្រយោជន៍អ្វី
16 ដូច្នេះ ធ្វើដូចម្តេចទៅ គឺសេចក្តីចំរើនរបស់គេមិនស្រេចនៅដៃគេទេ ឱសូមឲ្យគំនិតនៃពួកមនុស្សអាក្រក់បាននៅឆ្ងាយពីខ្ញុំទៅ។
17 សេចក្តីនេះក៏កើតឡើងជាញឹកញយដែរទេតើ គឺចង្កៀងនៃមនុស្សអាក្រក់រលត់ទៅ ក៏មានសេចក្តីលំបាកកើតដល់គេ ដ្បិតព្រះទ្រង់ចែកសេចក្តីវេទនា ដោយសេចក្តីក្រោធរបស់ទ្រង់ដែរ
18 គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ
19 មនុស្សថា ព្រះទ្រង់ប្រមូលទុកសេចក្តីទុច្ចរិតរបស់មនុស្ស សំរាប់កូនចៅតទៅ តែត្រូវឲ្យទ្រង់ដាក់ទោសដល់ខ្លួនអ្នកនោះវិញ ឲ្យគេបានដឹងផង
20 ត្រូវឲ្យភ្នែករបស់អ្នកនោះឯងឃើញសេចក្តីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្តីក្រោធ របស់ព្រះដ៏មានគ្រប់ព្រះចេស្តាផង
21 ដ្បិតកាលណាចំនួនអស់ទាំងខែនៃជីវិតគេបានផុតទៅហើយ នោះតើគេនឹងរវល់អ្វីដល់ពួកវង្សខ្លួនដែលនៅខាងក្រោយ