យ៉ូប 21:18-24 KHOV

18 គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ

19 មនុស្ស​ថា ព្រះ​ទ្រង់​ប្រមូល​ទុក​សេចក្តី​ទុច្ចរិត​របស់​មនុស្ស សំរាប់​កូន​ចៅ​ត​ទៅ តែ​ត្រូវ​ឲ្យ​ទ្រង់​ដាក់​ទោស​ដល់​ខ្លួន​អ្នក​នោះ​វិញ ឲ្យ​គេ​បាន​ដឹង​ផង

20 ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ​ឯង​ឃើញ​សេចក្តី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្តី​ក្រោធ របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ផង

21 ដ្បិត​កាល​ណា​ចំនួន​អស់​ទាំង​ខែ​នៃ​ជីវិត​គេ​បាន​ផុត​ទៅ​ហើយ នោះ​តើ​គេ​នឹង​រវល់​អ្វី​ដល់​ពួក​វង្ស​ខ្លួន​ដែល​នៅ​ខាង​ក្រោយ

22 តើ​នឹង​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​ឬ​ទេ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ជំនុំ‌ជំរះ​ដល់​ទាំង​ពួក​អ្នក​ធំៗ​ផង

23 អ្នក​១​ដែល​មាន​សេចក្តី​ស្រណុក ហើយ​សុខ​សាន្ត ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កំឡាំង​ពេញ​ប្រាណ

24 គឺ​ក្នុង​កាល​ដែល​សាច់​គេ​នៅ​ស្រស់​ល្អ ហើយ​ខួរ​ឆ្អឹង​ក៏​នៅ​សើមៗ​នៅ​ឡើយ