2 សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន ឲ្យខ្ញុំក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ
3 សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង រួចក្រោយដែលខ្ញុំបាននិយាយចប់ហើយ នោះសឹមឡកឡឺយចុះ
4 ចំណែកខ្ញុំ តើសេចក្តីដំអូញខ្ញុំបានដំរង់ដល់មនុស្សឬអី បើដូច្នេះ ធ្វើដូចម្តេចនឹងឲ្យខ្ញុំមិនមានសេចក្តីអន់ចិត្តបាន
5 ចូរចំណាំមើលខ្ញុំ ហើយមានសេចក្តីអស្ចារ្យចុះ រួចដាក់ដៃខ្ទប់មាត់ទៅ
6 កាលណាខ្ញុំនឹកពីសេចក្តីទាំងនេះ នោះខ្ញុំមានសេចក្តីតក់ស្លុត ហើយសេចក្តីភ័យខ្លាចក៏បំព្រឺសាច់ខ្ញុំ
7 គឺថា ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ អាយុក៏វែង អើ គេក៏ឡើងជាមានអំណាចយ៉ាងធំផង
8 ពូជពង្សរបស់គេក៏បានតាំងឡើងជាមួយ នៅភ្នែកគេ ហើយកូនចៅគេនៅចំពោះគេដែរ