23 អ្នក១ដែលមានសេចក្តីស្រណុក ហើយសុខសាន្ត ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកំឡាំងពេញប្រាណ
24 គឺក្នុងកាលដែលសាច់គេនៅស្រស់ល្អ ហើយខួរឆ្អឹងក៏នៅសើមៗនៅឡើយ
25 ម្នាក់ទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង ឥតដែលភ្លក់រសនៃសេចក្តីល្អឡើយ
26 ទាំង២ពួកដេកទៅក្នុងធូលីដីដូចគ្នា ហើយដង្កូវក៏ចុះពេញខ្មោចគេដែរ។
27 នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ
28 ដ្បិតអ្នករាល់គ្នាថា តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ គឺជាទីលំនៅរបស់មនុស្សអាក្រក់នោះ តើនៅឯណា
29 តើអ្នករាល់គ្នាមិនបានសួរពួកអ្នកដំណើរដូច្នេះទេឬអី តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬអី