26 ទាំង២ពួកដេកទៅក្នុងធូលីដីដូចគ្នា ហើយដង្កូវក៏ចុះពេញខ្មោចគេដែរ។
27 នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ
28 ដ្បិតអ្នករាល់គ្នាថា តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ គឺជាទីលំនៅរបស់មនុស្សអាក្រក់នោះ តើនៅឯណា
29 តើអ្នករាល់គ្នាមិនបានសួរពួកអ្នកដំណើរដូច្នេះទេឬអី តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬអី
30 គឺថា មនុស្សអាក្រក់ត្រូវបំរុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្តីឃោរឃៅ
31 តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត
32 ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីកប់ខ្មោច ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ