យ៉ូប 21:5-11 KHOV

5 ចូរ​ចំណាំ​មើល​ខ្ញុំ ហើយ​មាន​សេចក្តី​អស្ចារ្យ​ចុះ រួច​ដាក់​ដៃ​ខ្ទប់​មាត់​ទៅ

6 កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្តី​ទាំង​នេះ នោះ​ខ្ញុំ​មាន​សេចក្តី​តក់‌ស្លុត ហើយ​សេចក្តី​ភ័យ​ខ្លាច​ក៏​បំព្រឺ​សាច់​ខ្ញុំ

7 គឺ​ថា ហេតុ​អ្វី​បាន​ជា​ពួក​មនុស្ស​អាក្រក់​មាន​ជីវិត​រស់​នៅ អាយុ​ក៏​វែង អើ គេ​ក៏​ឡើង​ជា​មាន​អំណាច​យ៉ាង​ធំ​ផង

8 ពូជ​ពង្ស​របស់​គេ​ក៏​បាន​តាំង​ឡើង​ជា​មួយ នៅ​ភ្នែក​គេ ហើយ​កូន​ចៅ​គេ​នៅ​ចំពោះ​គេ​ដែរ

9 ទី​លំនៅ​គេ​នៅ​ជា​សុខ​ឥត​ភ័យ​ខ្លាច ហើយ​ដំបង​នៃ​ព្រះ​មិន​ដែល​ប៉ះពាល់​គេ​ឡើយ

10 គោ​ឈ្មោល​របស់​គេ​វា​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​សំរាល​កូន​ឥត​រលូត​ដែរ

11 គេ​ឲ្យ​កូន​តូចៗ​របស់​គេ​ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង