យ៉ូប 21:8-14 KHOV

8 ពូជ​ពង្ស​របស់​គេ​ក៏​បាន​តាំង​ឡើង​ជា​មួយ នៅ​ភ្នែក​គេ ហើយ​កូន​ចៅ​គេ​នៅ​ចំពោះ​គេ​ដែរ

9 ទី​លំនៅ​គេ​នៅ​ជា​សុខ​ឥត​ភ័យ​ខ្លាច ហើយ​ដំបង​នៃ​ព្រះ​មិន​ដែល​ប៉ះពាល់​គេ​ឡើយ

10 គោ​ឈ្មោល​របស់​គេ​វា​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​សំរាល​កូន​ឥត​រលូត​ដែរ

11 គេ​ឲ្យ​កូន​តូចៗ​របស់​គេ​ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង

12 វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ

13 រាល់​តែ​ថ្ងៃ​គេ​តែង​បង្អស់​ពេល​ទៅ ដោយ​អ្វីៗ​ដែល​គេ​ពេញ​ចិត្ត ហើយ​ក្នុង​១​រំពេច គេ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

14 គេ​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​យើង​មិន​ចូល​ចិត្ត​ស្គាល់​ផ្លូវ​ទ្រង់​ទេ