យ៉ូប 22:15-21 KHOV

15 តើ​អ្នក​រក្សា​ទុក​ផ្លូវ​ចាស់ ដែល​មនុស្ស​អាក្រក់​បាន​ដើរ​ហើយ​ឬ​អី

16 ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ ដែល​ទី​ពឹង​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ

17 គេ​បាន​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ហើយ​ថា តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​អាច​នឹង​ប្រោស​ដល់​យើង​យ៉ាង​ណា​បាន

18 ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ

19 ពួក​មនុស្ស​សុចរិត​ក៏​ឃើញ ហើយ​មាន​សេចក្តី​អំណរ ពួក​មនុស្ស​ផូរ‌ផង់​នឹង​សើច​ឡក​ឲ្យ​គេ​ថា

20 ពួក​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​យើង គេ​ត្រូវ​សាប‌សូន្យ​ហើយ ឯ​សំណល់​របស់​គេ នោះ​ភ្លើង​បាន​ឆេះ​អស់​ទៅ។

21 ដូច្នេះ ចូរ​អ្នក​ផ្គាប់‌ផ្គុន​ទ្រង់ ហើយ​មាន​សេចក្តី​មេត្រី​នឹង​ទ្រង់​ចុះ នោះ​នឹង​បាន​ចំរើន​ប្រយោជន៍​ដល់​ខ្លួន