2 តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ ឯមនុស្សប្រាជ្ញ គេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ
3 បើអ្នកជាមនុស្សសុចរិត នោះតើចំរើនសេចក្តីអំណរដល់ព្រះដ៏មានគ្រប់ព្រះចេស្តាឬអី បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកំរៃដល់ទ្រង់ឬ
4 តើដោយព្រោះតែអ្នកមានសេចក្តីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ
5 ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសំបើមវិញទេឬអី ហើយសេចក្តីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ
6 ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នកដោយឥតហេតុ ហើយបានសំរាតយកពីមនុស្សកំសត់ទុគ៌តផង
7 អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ
8 មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្តាសក្តិបានតាំងទីលំនៅនៅក្នុងស្រុក