23 បើអ្នកវិលត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកំចាត់សេចក្តីទុច្ចរិតឲ្យឆ្ងាយចេញពីទីលំនៅរបស់អ្នកទៅ
24 ហើយបោះបង់ចោលទ្រព្យវិសេសរបស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្មនៅបាតជ្រោះទឹកផង
25 នោះព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់នឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ
26 ដ្បិតយ៉ាងនោះអ្នកនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯទ្រង់ផង
27 អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក
28 កាលណាអ្នកសំរេចនឹងធ្វើការអ្វី នោះនឹងបានសំរេចដូចបំណង នឹងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ
29 កាលណាគេបន្ទាបទៅ នោះអ្នកនឹងនឹកថា មានការលើកឡើងវិញ ឯមនុស្សសុភាពទ្រង់នឹងជួយសង្គ្រោះ