យ៉ូប 22:26-30 KHOV

26 ដ្បិត​យ៉ាង​នោះ​អ្នក​នឹង​បាន​ពេញ​ចិត្ត ដោយ‌សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ក៏​នឹង​អាច​ងើប​មុខ​មើល​ចំ​ទៅ​ឯ​ទ្រង់​ផង

27 អ្នក​នឹង​អធិ‌ស្ឋាន​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល យ៉ាង​នោះ​អ្នក​នឹង​បាន​លា​បំណន់​របស់​អ្នក

28 កាល​ណា​អ្នក​សំរេច​នឹង​ធ្វើ​ការ​អ្វី នោះ​នឹង​បាន​សំរេច​ដូច​បំណង នឹង​មាន​ពន្លឺ​ភ្លឺ​មក​លើ​ផ្លូវ​របស់​អ្នក​ដែរ

29 កាល​ណា​គេ​បន្ទាប​ទៅ នោះ​អ្នក​នឹង​នឹក​ថា មាន​ការ​លើក​ឡើង​វិញ ឯ​មនុស្ស​សុភាព​ទ្រង់​នឹង​ជួយ​សង្គ្រោះ

30 ទ្រង់​នឹង​ជួយ​ទាំង​មនុស្ស​ដែល​មិន​មែន​ឥត​ទោស​ឲ្យ​រួច​ផង អើ អ្នក​នោះ​នឹង​បាន​រួច​ដោយ‌សារ​សេចក្តី​បរិសុទ្ធ​របស់​ដៃ​អ្នក។