27 អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក
28 កាលណាអ្នកសំរេចនឹងធ្វើការអ្វី នោះនឹងបានសំរេចដូចបំណង នឹងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ
29 កាលណាគេបន្ទាបទៅ នោះអ្នកនឹងនឹកថា មានការលើកឡើងវិញ ឯមនុស្សសុភាពទ្រង់នឹងជួយសង្គ្រោះ
30 ទ្រង់នឹងជួយទាំងមនុស្សដែលមិនមែនឥតទោសឲ្យរួចផង អើ អ្នកនោះនឹងបានរួចដោយសារសេចក្តីបរិសុទ្ធរបស់ដៃអ្នក។