យ៉ូប 22:5-11 KHOV

5 ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្តី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ

6 ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង​ប្អូន​អ្នក​ដោយ​ឥត​ហេតុ ហើយ​បាន​សំរាត​យក​ពី​មនុស្ស​កំសត់​ទុគ៌ត​ផង

7 អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ

8 មនុស្ស​ខ្លាំង​ពូកែ​បាន​ជា​ម្ចាស់​លើ​ផែនដី មនុស្ស​មាន​បណ្តា​សក្តិ​បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក

9 អ្នក​បាន​បណ្តេញ​ស្រី​មេម៉ាយ​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​បាន​បំបាក់​ដៃ​នៃ​ពួក​កំព្រា

10 ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ហើយ​មាន​សេចក្តី​ស្ញែង​ខ្លាច​ភ្លាមៗ​មក​បំភ័យ​អ្នក

11 ឬ​ជា​សេចក្តី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។