យ៉ូប 23:1-6 KHOV

1 នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា

2 នៅ​ថ្ងៃ​នេះ សេចក្តី​ដំអូញ​របស់​ខ្ញុំ​ទុក​ជា​សេចក្តី​បះ‌បោរ​ទៀត តែ​ព្រះ‌ហស្ត​ដែល​សង្កត់​លើ​ខ្ញុំ នោះ​ធ្ងន់​ជាង​អស់​ទាំង​ដំងូរ​ខ្ញុំ​ផង

3 ឱ​បើ​ខ្ញុំ​បាន​ដឹង​ជា​ប្រទះ​ឃើញ​ទ្រង់​នៅ​ទី​ណា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​ដល់​បល្ល័ង្ក​ទ្រង់​ទៅ​អេះ

4 នោះ​ខ្ញុំ​នឹង​បាន​រៀប‌រាប់​ពី​ដំណើរ​ខ្ញុំ​ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ​ដោយ​សេចក្តី​ជជែក​តវ៉ា

5 ខ្ញុំ​នឹង​បាន​ស្គាល់​ពាក្យ​ណា​ដែល​ទ្រង់​នឹង​ឆ្លើយ​មក​ខ្ញុំ ហើយ​យល់​សេចក្តី​ដែល​ទ្រង់​ចង់​មាន​ព្រះ‌បន្ទូល​តប

6 តើ​ទ្រង់​នឹង​តវ៉ា​នឹង​ខ្ញុំ ដោយ​នូវ​អំណាច​ទ្រង់​ដ៏​ធំ​ឬ​អី ទេ គឺ​ទ្រង់​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ​ជា​ពិត