យ៉ូប 23:12-17 KHOV

12 ខ្ញុំ​មិន​ដែល​គេច​ថយ​ចេញ​ពី​បង្គាប់​នៃ​ព្រះ‌រឹម​ទ្រង់​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ‌ឱស្ឋ​ទ្រង់ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង

13 ទ្រង់​មាន​គំនិត​តែ​១ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន ការ​អ្វី​ដែល​ទ្រង់​ចង់​ធ្វើ នោះ​ក៏​ធ្វើ​ទៅ

14 ដ្បិត​ទ្រង់​ធ្វើ​សំរេច​សេចក្តី​ដែល​បាន​ដំរូវ​ទុក​សំរាប់​ខ្ញុំ ហើយ​មាន​សេចក្តី​យ៉ាង​នោះ​ជា​ច្រើន​ទៀត​នៅ​នឹង​ទ្រង់​ដែរ

15 ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ទ្រង់ បើ​កាល​ណា​ខ្ញុំ​គ្រាន់​តែ​នឹក​ពិចារណា នោះ​ខ្ញុំ​ខ្លាច​ទ្រង់​ណាស់

16 ដ្បិត​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច

17 ដោយ​ព្រោះ​ទ្រង់​មិន​បាន​កាត់​ខ្ញុំ​ចេញ​ពី​មុខ​សេចក្តី​ងងឹត​នេះ ក៏​មិន​បាន​លាក់​សេចក្តី​ងងឹត​យ៉ាង​ក្រាស់​នេះ​នឹង​ខ្ញុំ​ដែរ។