14 ដ្បិតទ្រង់ធ្វើសំរេចសេចក្តីដែលបានដំរូវទុកសំរាប់ខ្ញុំ ហើយមានសេចក្តីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរ
15 ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះទ្រង់ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចទ្រង់ណាស់
16 ដ្បិតព្រះទ្រង់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់បានធ្វើឲ្យខ្ញុំស្ញែងខ្លាច
17 ដោយព្រោះទ្រង់មិនបានកាត់ខ្ញុំចេញពីមុខសេចក្តីងងឹតនេះ ក៏មិនបានលាក់សេចក្តីងងឹតយ៉ាងក្រាស់នេះនឹងខ្ញុំដែរ។