យ៉ូប 23:5-11 KHOV

5 ខ្ញុំ​នឹង​បាន​ស្គាល់​ពាក្យ​ណា​ដែល​ទ្រង់​នឹង​ឆ្លើយ​មក​ខ្ញុំ ហើយ​យល់​សេចក្តី​ដែល​ទ្រង់​ចង់​មាន​ព្រះ‌បន្ទូល​តប

6 តើ​ទ្រង់​នឹង​តវ៉ា​នឹង​ខ្ញុំ ដោយ​នូវ​អំណាច​ទ្រង់​ដ៏​ធំ​ឬ​អី ទេ គឺ​ទ្រង់​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ​ជា​ពិត

7 នៅ​ទី​នោះ មនុស្ស​ទៀង​ត្រង់​នឹង​ប្រឹក្សា​នឹង​ទ្រង់​បាន យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​រួច​ជា​ដរាប ពី​អំណាច​ចៅ‌ក្រម​ដែល​ជំនុំ​ជំរះ​ខ្ញុំ

8 តែ​មើល ខ្ញុំ​ដើរ​ទៅ​ខាង​មុខ តែ​ទ្រង់​មិន​មែន​នៅ​ទី​នោះ​ក៏​ថយ​ទៅ​ក្រោយ តែ​រក​សំគាល់​ទ្រង់​មិន​បាន

9 ក៏​ទៅ​ខាង​ឆ្វេង​ក្នុង​កាល​ដែល​ទ្រង់​ប្រកប​កិច្ច‌ការ តែ​ខ្ញុំ​មើល​ទ្រង់​មិន​ឃើញ ហើយ​ទ្រង់​ពួន​នៅ​ខាង​ស្តាំ មិន​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ។

10 ប៉ុន្តែ ទ្រង់​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ទ្រង់​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស

11 ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ទ្រង់ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ទ្រង់ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ