8 តែមើល ខ្ញុំដើរទៅខាងមុខ តែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយ តែរកសំគាល់ទ្រង់មិនបាន
9 ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
10 ប៉ុន្តែ ទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស
11 ជើងខ្ញុំបានដើរជាប់តាមជំហានទ្រង់ ខ្ញុំបានកាន់តាមផ្លូវទ្រង់ ឥតងាកបែរទៅខាងណាឡើយ
12 ខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់ ជាជាងអាហារដែលខ្ញុំត្រូវការផង
13 ទ្រង់មានគំនិតតែ១ តើអ្នកណានឹងបំផ្លាស់បំប្រែព្រះហឫទ័យទ្រង់បាន ការអ្វីដែលទ្រង់ចង់ធ្វើ នោះក៏ធ្វើទៅ
14 ដ្បិតទ្រង់ធ្វើសំរេចសេចក្តីដែលបានដំរូវទុកសំរាប់ខ្ញុំ ហើយមានសេចក្តីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរ