យ៉ូប 24:13-19 KHOV

13 ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ

14 មនុស្ស​ឃាត‌កម្ម​គេ​ក្រោក​ពី​ព្រលឹម​ស្រាង ក៏​សំឡាប់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ​វិញ

15 ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ ដោយ​នឹក​ថា គ្មាន​អ្នក​ណា​ឃើញ​អញ​ទេ គេ​ក៏​គ្រលុំ​ក្បាល​ទៅ

16 នៅ​ពេល​ងងឹត​គេ​គាស់​ទំលុះ​ផ្ទះ​ចូល ហើយ​នៅ​វេលា​ថ្ងៃ​គេ​ពួន​លាក់​ខ្លួន ឥត​ដែល​ស្គាល់​ពន្លឺ​ឡើយ

17 ពេល​ព្រឹក​ទុក​ដូច​ជា​ម្លប់​នៃ​សេចក្តី​ស្លាប់​ដល់​ពួក​ទាំង​នោះ ដ្បិត​គេ​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​របស់​ម្លប់​នៃ​សេចក្តី​ស្លាប់​នោះ​ហើយ។

18 គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ឯ​ចំណែក​របស់​គេ​នៅ​ផែនដី នោះ​មាន​តែ​សេចក្តី​បណ្តាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ

19 បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌រឹះ ហើយ​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ