14 មនុស្សឃាតកម្មគេក្រោកពីព្រលឹមស្រាង ក៏សំឡាប់មនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរវិញ
15 ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ ដោយនឹកថា គ្មានអ្នកណាឃើញអញទេ គេក៏គ្រលុំក្បាលទៅ
16 នៅពេលងងឹតគេគាស់ទំលុះផ្ទះចូល ហើយនៅវេលាថ្ងៃគេពួនលាក់ខ្លួន ឥតដែលស្គាល់ពន្លឺឡើយ
17 ពេលព្រឹកទុកដូចជាម្លប់នៃសេចក្តីស្លាប់ដល់ពួកទាំងនោះ ដ្បិតគេស្គាល់សេចក្តីស្ញែងខ្លាចរបស់ម្លប់នៃសេចក្តីស្លាប់នោះហើយ។
18 គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី នោះមានតែសេចក្តីបណ្តាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចំការទំពាំងបាយជូរឡើយ
19 បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងរឹះ ហើយក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ស្រូបមនុស្សមានបាបទៅយ៉ាងនោះដែរ
20 ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចុះគេដោយឆ្ងាញ់ និងគ្មានអ្នកណានឹកចាំពីគេតទៅ យ៉ាងនោះសេចក្តីទុច្ចរិតនឹងត្រូវកាច់ផ្តាច់ចេញ ដូចជាដើមឈើ។