យ៉ូប 24:18-24 KHOV

18 គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ឯ​ចំណែក​របស់​គេ​នៅ​ផែនដី នោះ​មាន​តែ​សេចក្តី​បណ្តាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ

19 បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌រឹះ ហើយ​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ

20 ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចុះ​គេ​ដោយ​ឆ្ងាញ់ និង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ត​ទៅ យ៉ាង​នោះ​សេចក្តី​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់​ចេញ ដូច​ជា​ដើម​ឈើ។

21 គេ​ចិញ្ចឹម​ស្រី​អារ​ដែល​មិន​បង្កើត​កូន តែ​ឥត​មេត្តា​ដល់​ស្រី​មេម៉ាយ​ឡើយ

22 ឯ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​ពួក​ធំៗ​ទាំង​នោះ​មាន​អាយុ​វែង ដោយ‌សារ​ព្រះ‌ចេស្តា​ទ្រង់ ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះ គេ​បាន​ឡើង​ជា​ធំ

23 ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្តី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្តី​នោះ តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ

24 គេ​បាន​ឡើង​ជា​ធំ ប៉ុន្តែ ក្នុង​ពេល​តែ​១​ភ្លែត​ទេ គេ​នឹង​បាត់​ទៅ អើ គេ​ត្រូវ​ធ្លាក់​ចុះ ហើយ​សែង​យក​ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ​តែ​ម្តង