យ៉ូប 24:2-8 KHOV

2 មាន​ពួក​មនុស្ស​ដែល​បន្ថយ​គោល​ចារឹក គេ​រឹប​ជាន់​យក​ហ្វូង​ចៀម​ទៅ​ចិញ្ចឹម​វិញ

3 គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា​ទៅ​បាត់ គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្រី​មេម៉ាយ

4 គេ​បង្ខំ​មនុស្ស​កំសត់​ឲ្យ​ចៀស​ពី​ផ្លូវ​ចេញ ពួក​អ្នក​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ទាំង​អស់​គ្នា

5 មើល អ្នក​ទាំង​អស់​នោះ​ប្រៀប​ដូច​ជា​លា​ព្រៃ​នៅ​ទី​រហោ‌ស្ថាន គេ​ចេញ​ទៅ​ឯ​ការ​របស់​គេ ហើយ​ខំ​ខ្មី‌ឃ្មាត​រក​របឹប គេ​បាន​អាហារ​សំរាប់​ខ្លួន​គេ និង​ពួក​កូន​ចៅ​គេ អំពី​ទី​រហោ‌ស្ថាន​នោះ​មក

6 គេ​ច្រូត​សំណល់​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​អាក្រក់​នោះ

7 គេ​ដេក​នៅ​ខ្លួន​ទទេ​១​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា

8 គេ​ត្រូវ​ហាល​ភ្លៀង​ដែល​មក​ពី​ភ្នំ ក៏​អែប​នឹង​ថ្មដា ដោយ​ឥត​មាន​ទី​ជ្រក​ឡើយ