20 ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចុះគេដោយឆ្ងាញ់ និងគ្មានអ្នកណានឹកចាំពីគេតទៅ យ៉ាងនោះសេចក្តីទុច្ចរិតនឹងត្រូវកាច់ផ្តាច់ចេញ ដូចជាដើមឈើ។
21 គេចិញ្ចឹមស្រីអារដែលមិនបង្កើតកូន តែឥតមេត្តាដល់ស្រីមេម៉ាយឡើយ
22 ឯព្រះទ្រង់ធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តាទ្រង់ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ
23 ទ្រង់ប្រទានឲ្យគេបានសេចក្តីសុខ ហើយគេពឹងពាក់លើសេចក្តីនោះ តែព្រះនេត្រទ្រង់ទតឃើញអស់ទាំងផ្លូវរបស់គេ
24 គេបានឡើងជាធំ ប៉ុន្តែ ក្នុងពេលតែ១ភ្លែតទេ គេនឹងបាត់ទៅ អើ គេត្រូវធ្លាក់ចុះ ហើយសែងយកទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវតែម្តង
25 បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថា ខ្ញុំកុហក ហើយធ្វើឲ្យសំដីខ្ញុំនេះ ឥតខ្លឹមសារបាន។