4 គេបង្ខំមនុស្សកំសត់ឲ្យចៀសពីផ្លូវចេញ ពួកអ្នកក្រីក្រនៅផែនដី ក៏គេចពួនទាំងអស់គ្នា
5 មើល អ្នកទាំងអស់នោះប្រៀបដូចជាលាព្រៃនៅទីរហោស្ថាន គេចេញទៅឯការរបស់គេ ហើយខំខ្មីឃ្មាតរករបឹប គេបានអាហារសំរាប់ខ្លួនគេ និងពួកកូនចៅគេ អំពីទីរហោស្ថាននោះមក
6 គេច្រូតសំណល់ស្រូវដែលសល់នៅក្នុងស្រែ ក៏បេះសន្សំផលទំពាំងបាយជូររបស់មនុស្សអាក្រក់នោះ
7 គេដេកនៅខ្លួនទទេ១យប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា
8 គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ
9 មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសំលៀកបំពាក់របស់ពួកអ្នកក្រីក្រផង
10 ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ ឥតមានអ្វីពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្តាប់ស្រូវ