យ៉ូប 24:5-11 KHOV

5 មើល អ្នក​ទាំង​អស់​នោះ​ប្រៀប​ដូច​ជា​លា​ព្រៃ​នៅ​ទី​រហោ‌ស្ថាន គេ​ចេញ​ទៅ​ឯ​ការ​របស់​គេ ហើយ​ខំ​ខ្មី‌ឃ្មាត​រក​របឹប គេ​បាន​អាហារ​សំរាប់​ខ្លួន​គេ និង​ពួក​កូន​ចៅ​គេ អំពី​ទី​រហោ‌ស្ថាន​នោះ​មក

6 គេ​ច្រូត​សំណល់​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​អាក្រក់​នោះ

7 គេ​ដេក​នៅ​ខ្លួន​ទទេ​១​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា

8 គេ​ត្រូវ​ហាល​ភ្លៀង​ដែល​មក​ពី​ភ្នំ ក៏​អែប​នឹង​ថ្មដា ដោយ​ឥត​មាន​ទី​ជ្រក​ឡើយ

9 មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សំលៀក‌បំពាក់​របស់​ពួក​អ្នក​ក្រីក្រ​ផង

10 ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្តាប់​ស្រូវ

11 គេ​ត្រូវ​ចំរាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង​នៃ​មនុស្ស​ទាំង​នោះ ព្រម​ទាំង​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ដោយ​រង​សំរេក