6 គេច្រូតសំណល់ស្រូវដែលសល់នៅក្នុងស្រែ ក៏បេះសន្សំផលទំពាំងបាយជូររបស់មនុស្សអាក្រក់នោះ
7 គេដេកនៅខ្លួនទទេ១យប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា
8 គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ
9 មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសំលៀកបំពាក់របស់ពួកអ្នកក្រីក្រផង
10 ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ ឥតមានអ្វីពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្តាប់ស្រូវ
11 គេត្រូវចំរាញ់ធ្វើប្រេងនៅខាងក្នុងរបងនៃមនុស្សទាំងនោះ ព្រមទាំងជាន់ធុងទំពាំងបាយជូរ ដោយរងសំរេក
12 មានឮមនុស្សថ្ងូរពីក្នុងទីក្រុង ហើយព្រលឹងនៃមនុស្សដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះទ្រង់មិនយកព្រះហឫទ័យទុកដាក់នឹងការអាក្រក់នោះឡើយ។