យ៉ូប 24:9-15 KHOV

9 មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សំលៀក‌បំពាក់​របស់​ពួក​អ្នក​ក្រីក្រ​ផង

10 ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្តាប់​ស្រូវ

11 គេ​ត្រូវ​ចំរាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង​នៃ​មនុស្ស​ទាំង​នោះ ព្រម​ទាំង​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ដោយ​រង​សំរេក

12 មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​ទ្រង់​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​ការ​អាក្រក់​នោះ​ឡើយ។

13 ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ

14 មនុស្ស​ឃាត‌កម្ម​គេ​ក្រោក​ពី​ព្រលឹម​ស្រាង ក៏​សំឡាប់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ​វិញ

15 ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ ដោយ​នឹក​ថា គ្មាន​អ្នក​ណា​ឃើញ​អញ​ទេ គេ​ក៏​គ្រលុំ​ក្បាល​ទៅ