យ៉ូប 26:5-11 KHOV

5 ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង

6 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ

7 ទ្រង់​ត្រដាង​ទិស​ខាង​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង

8 ទ្រង់​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ

9 ទ្រង់​បាំង​ខាង​មុខ​បល្ល័ង្ក​ទ្រង់ ហើយ​ត្រដាង​ពពក​របស់​ទ្រង់​ពី​លើ

10 ទ្រង់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ

11 សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្តី​អស្ចារ្យ ដោយ​ទ្រង់​បន្ទោស