យ៉ូប 26:8-14 KHOV

8 ទ្រង់​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ

9 ទ្រង់​បាំង​ខាង​មុខ​បល្ល័ង្ក​ទ្រង់ ហើយ​ត្រដាង​ពពក​របស់​ទ្រង់​ពី​លើ

10 ទ្រង់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ

11 សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្តី​អស្ចារ្យ ដោយ​ទ្រង់​បន្ទោស

12 ទ្រង់​ធ្វើ​ឲ្យ​សមុទ្រ​កំរើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ហើយ​ក៏​វាយ​កំទេច​សេចក្តី​ឆ្មើង‌ឆ្មៃ

13 ទ្រង់​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ហើយ​ព្រះ‌ហស្ត​ទ្រង់​បាន​ចាក់​ទំលុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ

14 មើល ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន។