យ៉ូប 27:14-20 KHOV

14 បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង នោះ​គឺ​សំរាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិភោគ​ឆ្អែត​ទេ

15 ពួក​គេ​ដែល​សល់​នៅ នឹង​ត្រូវ​ស្លាប់ ហើយ​កប់​ទៅ ឯ​ប្រពន្ធ​ដែល​នៅ​មេម៉ាយ នោះ​មិន​យំ​សោក​ទេ

16 ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សំលៀក‌បំពាក់​ដូច​ជា​ភក់

17 នោះ​គេ​នឹង​រៀប‌ចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក‌ពាក់​វិញ ហើយ​ពួក​អ្នក​ដែល​ផូរ‌ផង់​គេ​នឹង​ចែក​ប្រាក់​គ្នា

18 ពួក​អាក្រក់​នោះ​គេ​សង់​ផ្ទះ​ខ្លួន ដូច​ជា​មេ‌អំបៅ ហើយ​ដូច​ជា​បង្ហា​ដែល​អ្នក​ចាំ​យាម​ធ្វើ

19 គេ​ដេក​ទៅ​ទាំង​មាន​ទ្រព្យ តែ​គ្មាន​អ្នក​ណា​រៀប‌ចំ​កប់​ឲ្យ​ទេ គេ​បើក​ភ្នែក​ឡើង ហើយ​គ្មាន​ខ្លួន​គេ​ទៀត

20 សេចក្តី​ស្ញែង​ខ្លាច​ក៏​តាម​គេ​ទាន់ ដូច​ជា​ទឹក​ជន់ ខ្យល់​កួច​នាំ​យក​គេ​ទៅ​បាត់​ទាំង​យប់