យ៉ូប 29:1-6 KHOV

1 យ៉ូប​ក៏​បន្ត​សេចក្តី​អធិប្បាយ​របស់​លោក​ត​ទៅ​ទៀត​ថា

2 ឱ​បើ​សិន​ជា​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម ដូច​នៅ​គ្រា​ដែល​ព្រះ​ទ្រង់​ការ‌ពារ​រក្សា​ខ្ញុំ​ទៅ​អេះ

3 គឺ​កាល​ចង្កៀង​នៃ​ទ្រង់​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ទ្រង់

4 គឺ​ដូច​កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​នៃ​ជីវិត ហើយ​មាន​មិត្រ‌ភាព​នៃ​ព្រះ នៅ​ក្នុង​ទី​លំនៅ​របស់​ខ្ញុំ

5 ក្នុង​គ្រា​ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​គង់​ជា​មួយ​នឹង​ខ្ញុំ​នៅ​ឡើយ ហើយ​ខ្ញុំ​មាន​កូន​ចៅ​នៅ​ជុំវិញ

6 ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ