14 ខ្ញុំបានតែងកាយដោយសេចក្តីសុចរិត ហើយសេចក្តីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្តីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ និងមកុដដល់ខ្ញុំ
15 ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន
16 ក៏ជាឪពុកដល់ពួកអ្នកកំសត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
17 ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
18 នោះខ្ញុំបាននឹកថា ខ្ញុំនឹងស្លាប់ក្នុងសំបុកខ្ញុំ ហើយនឹងចំរើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
19 ឫសខ្ញុំបានចាក់ទៅដល់ទឹកហើយ ទឹកសន្សើមក៏នៅលើមែកខ្ញុំទាល់ព្រឹក
20 កិត្តិនាមខ្ញុំចេះតែនៅថ្មី ហើយធ្នូខ្ញុំក៏ចេះតែចំរើនកំឡាំងនៅដៃខ្ញុំជានិច្ច