យ៉ូប 29:15-21 KHOV

15 ខ្ញុំ​ជា​ភ្នែក​ដល់​មនុស្ស​ខ្វាក់ ហើយ​ជា​ជើង​ដល់​មនុស្ស​ខ្វិន

16 ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កំសត់ ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង

17 ខ្ញុំ​បាន​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ព្រម​ទាំង​កន្ត្រាក់​យក​រំពា​ពី​ធ្មេញ​របស់​គេ​ចេញ

18 នោះ​ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ស្លាប់​ក្នុង​សំបុក​ខ្ញុំ ហើយ​នឹង​ចំរើន​ថ្ងៃ​អាយុ​ខ្ញុំ​ដូច​ជា​ខ្សាច់

19 ឫស​ខ្ញុំ​បាន​ចាក់​ទៅ​ដល់​ទឹក​ហើយ ទឹក​សន្សើម​ក៏​នៅ​លើ​មែក​ខ្ញុំ​ទាល់​ព្រឹក

20 កិត្តិ‌នាម​ខ្ញុំ​ចេះ​តែ​នៅ​ថ្មី ហើយ​ធ្នូ​ខ្ញុំ​ក៏​ចេះ​តែ​ចំរើន​កំឡាំង​នៅ​ដៃ​ខ្ញុំ​ជានិច្ច

21 មនុស្ស​បាន​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ គេ​នៅ​ស្ងៀម​ចាំ​ស្តាប់​គំនិត​ខ្ញុំ