យ៉ូប 29:19-25 KHOV

19 ឫស​ខ្ញុំ​បាន​ចាក់​ទៅ​ដល់​ទឹក​ហើយ ទឹក​សន្សើម​ក៏​នៅ​លើ​មែក​ខ្ញុំ​ទាល់​ព្រឹក

20 កិត្តិ‌នាម​ខ្ញុំ​ចេះ​តែ​នៅ​ថ្មី ហើយ​ធ្នូ​ខ្ញុំ​ក៏​ចេះ​តែ​ចំរើន​កំឡាំង​នៅ​ដៃ​ខ្ញុំ​ជានិច្ច

21 មនុស្ស​បាន​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ គេ​នៅ​ស្ងៀម​ចាំ​ស្តាប់​គំនិត​ខ្ញុំ

22 កាល​ខ្ញុំ​ពោល​ចប់​ហើយ នោះ​គេ​ឥត​ថា​អ្វី​ទៀត​ពាក្យ​ខ្ញុំ​បាន​ស្រក់​ជោក​ទៅ​លើ​គេ

23 គេ​បាន​រង់‌ចាំ​ខ្ញុំ​ដូច​ជា​ចាំ​ភ្លៀង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ បែប​ដូច​ជា​ទន្ទឹង​ចាំ​ទទួល​ភ្លៀង​ចុង​រដូវ

24 កាល​គេ​ឥត​មាន​ទី​សង្ឃឹម នោះ​ខ្ញុំ​បាន​ញញឹម​ដល់​គេ ហើយ​គេ​មិន​បាន​ធ្វើ​ឲ្យ​ភាព​មុខ​រីក‌រាយ​របស់​ខ្ញុំ​បាត់​ចេញ​ឡើយ

25 ខ្ញុំ​បាន​រើស​ផ្លូវ​ឲ្យ​គេ ហើយ​បាន​អង្គុយ​ជា​ប្រធាន ក៏​នៅ​កណ្តាល​គេ​ដូច​ជា​ស្តេច​នៅ​កណ្តាល​កង‌ទ័ព ក៏​ជា​អ្នក​ជួយ​កំសាន្ត​ចិត្ត​នៃ​ពួក​អ្នក​សោក‌សៅ។