21 មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ
22 កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀតពាក្យខ្ញុំបានស្រក់ជោកទៅលើគេ
23 គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ
24 កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យភាពមុខរីករាយរបស់ខ្ញុំបាត់ចេញឡើយ
25 ខ្ញុំបានរើសផ្លូវឲ្យគេ ហើយបានអង្គុយជាប្រធាន ក៏នៅកណ្តាលគេដូចជាស្តេចនៅកណ្តាលកងទ័ព ក៏ជាអ្នកជួយកំសាន្តចិត្តនៃពួកអ្នកសោកសៅ។