3 គឺកាលចង្កៀងនៃទ្រង់បានភ្លឺមកលើក្បាលខ្ញុំ ហើយខ្ញុំបានដើរកាត់ទីងងឹតដោយសារពន្លឺទ្រង់
4 គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត ហើយមានមិត្រភាពនៃព្រះ នៅក្នុងទីលំនៅរបស់ខ្ញុំ
5 ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់គង់ជាមួយនឹងខ្ញុំនៅឡើយ ហើយខ្ញុំមានកូនចៅនៅជុំវិញ
6 ជាវេលាដែលខ្ញុំបានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
7 គ្រានោះខ្ញុំបានចេញទៅឯទ្វារទីក្រុង ហើយបានរៀបចំទីអង្គុយនៅទីធ្លា
8 ពួកកំឡោះៗបានឃើញខ្ញុំ ហើយក៏រំលៀកចេញ ពួកចាស់ៗបានក្រោកឈរឡើង
9 ពួកដែលជាកំពូលក៏ឈប់និយាយ ហើយយកដៃខ្ទប់មាត់