យ៉ូប 3:15-21 KHOV

15 ឬ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់

16 ឬ​នឹង​ឥត​មាន​ខ្ញុំ​សោះ ដូច​ជា​កូន​រំលូត​លាក់​កំបាំង គឺ​ជា​កូន​ដែល​មិន​បាន​ឃើញ​ពន្លឺ​ឡើយ

17 នៅ​ទី​នោះ​ពួក​អាក្រក់​លែង​ធ្វើ​ទុក្ខ នៅ​កន្លែង​នោះ ពួក​នឿយ​ហត់​មាន​សេចក្តី​ស្រាក‌ស្រាន្ត

18 នៅ​ទី​នោះ ពួក​អ្នក​ទោស​មាន​សេចក្តី​សំរាក​ព្រម​គ្នា គេ​មិន​ឮ​សូរ​កំហែង​នៃ​អ្នក​នាយ​ដំរួត​ទៀត​ទេ

19 មាន​ទាំង​អ្នក​តូច​អ្នក​ធំ​នៅ​ទី​នោះ ហើយ​បាវ​ក៏​បាន​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​ដែរ។

20 ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិត ដល់​អ្នក​ដែល​មាន​សេចក្តី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ

21 គេ​ទន្ទឹង​ចាំ​តែ​ស្លាប់ តែ​សេចក្តី​ស្លាប់​មិន​មក​ដល់​សោះ ទោះ​បើ​គេ​សង្វាត​រក​លើស​ជាង​រក​ទ្រព្យ‌សម្បត្តិ​ផង​ក៏​ដោយ