យ៉ូប 30:1-5 KHOV

1 ប៉ុន្តែ​ឥឡូវ​នេះ ពួក​អ្នក​ដែល​ក្មេង​ជាង​ខ្ញុំ គេ​ចំអក​ឲ្យ ជា​ពួក​អ្នក​ដែល​ខ្ញុំ​មិន​ព្រម​ទាំង​ដាក់​ឪពុក​គេ​ឲ្យ​នៅ​ជា​មួយ​នឹង​ឆ្កែ​រក្សា​ហ្វូង​សត្វ​របស់​ខ្ញុំ​ផង

2 អើ កំឡាំង​ដៃ​គេ តើ​ដែល​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ គេ​នឹង​រស់​ដរាប​ដល់​ចាស់​មិន​បាន​ទេ

3 គេ​ស្គាំង‌ស្គម​ដោយ​ខ្វះ​ខាត ហើយ​នឹង​ពេល​អំណត់ គេ​ទេះ​ស៊ី​នៅ​ទី​ហួត‌ហែង ដែល​ពី​ដើម​ជា​កន្លែង​សូន្យ​ឈឹង ហើយ​ចោល​ស្ងាត់

4 គេ​បេះ​ស្លឹក​ប្រង់​ដែល​ដុះ​នៅ​ក្បែរ​គុម្ព​ឈើ​តូចៗ ហើយ​មាន​តែ​មើម​ក្តួច​ជា​អាហារ​ដល់​គេ

5 គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​មនុស្ស​ស្រែក​ដេញ​តាម​គេ ដូច​ជា​ស្រែក​តាម​ចោរ