យ៉ូប 30:11-17 KHOV

11 ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ដំឡោះ​ខ្សែ​ធ្នូ​បាញ់​ធ្វើ​ទុក្ខ​ខ្ញុំ ឯ​គេ​បាន​លែង​ចោល​ខ្សែ​បង្ហៀរ​នៅ​មុខ​ខ្ញុំ

12 នៅ​ខាង​ស្តាំ ខ្ញុំ​កើត​មាន​ពួក​ពាល គេ​មក​ទង្គិច​ជើង​ខ្ញុំ ហើយ​បង្កើត​ផ្លូវ​វិនាស​របស់​គេ​ទាស់​នឹង​ខ្ញុំ

13 គេ​បំផ្លាញ​ផ្លូវ​ច្រក​របស់​ខ្ញុំ គេ​បញ្ជឿន​សេចក្តី​អន្តរាយ​ដល់​ខ្ញុំ ឥត​ត្រូវ​ការ​មាន​អ្នក​ណា​ជួយ​គេ​ឡើយ

14 គេ​ចូល​មក​ទាស់​នឹង​ខ្ញុំ​តាម​កន្លែង​បាក់​បែក​យ៉ាង​ធំ ហើយ​នៅ​ក្នុង​កន្លែង​បាក់​បែក​គ្រាំ‌គ្រា នោះ​គេ​ប្រមៀល​ខ្លួន​គ្រប​មក​លើ​ខ្ញុំ

15 មាន​សេចក្តី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ ក៏​ដេញ​តាម​កិត្តិ‌នាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់ ហើយ​សេចក្តី​សុខ​របស់​ខ្ញុំ បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។

16 ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់

17 នៅ​វេលា​យប់ ឆ្អឹង​នៅ​ក្នុង​ខ្លួន​ខ្ញុំ ត្រូវ​ចាក់​ទំលុះ ហើយ​សេចក្តី​ឈឺ​ចាប់​ដែល​ស៊ី​រេះ​ខ្ញុំ នោះ​មិន​ចេះ​សំរាក​ទេ