2 អើ កំឡាំងដៃគេ តើដែលមានប្រយោជន៍អ្វីដល់ខ្ញុំ គេនឹងរស់ដរាបដល់ចាស់មិនបានទេ
3 គេស្គាំងស្គមដោយខ្វះខាត ហើយនឹងពេលអំណត់ គេទេះស៊ីនៅទីហួតហែង ដែលពីដើមជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់
4 គេបេះស្លឹកប្រង់ដែលដុះនៅក្បែរគុម្ពឈើតូចៗ ហើយមានតែមើមក្តួចជាអាហារដល់គេ
5 គេត្រូវបណ្តេញចេញពីចំណោមមនុស្ស ហើយមនុស្សស្រែកដេញតាមគេ ដូចជាស្រែកតាមចោរ
6 ឲ្យទៅនៅក្នុងហប់ភ្នំគួរស្ញែងខ្លាច ក្នុងរូងដី ហើយរអាងថ្ម
7 គេស្រែកឡើងនៅកណ្តាលគុម្ពឈើ ដូចជាសត្វលា គេប្រជុំគ្នានៅនាគុម្ពផ្អាវ
8 គេសុទ្ធតែជាកូនរបស់មនុស្សដែលឥតគំនិត អើ ជាកូននៃមនុស្សទាបថោកបំផុត គេត្រូវបណ្តេញចេញពីស្រុកទៅ។