យ៉ូប 30:21-27 KHOV

21 ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូល‌បង្គំ ក៏​បៀត‌បៀន​ទូល‌បង្គំ ដោយ​អានុ‌ភាព​នៃ​ព្រះ‌ហស្ត​ទ្រង់

22 ទ្រង់​លើក​ទូល‌បង្គំ​ឡើង​ឲ្យ​ត្រូវ​ខ្យល់ ហើយ​បណ្តែត​ទូល‌បង្គំ​ទៅ​តាម ទ្រង់​រំលាយ​ទូល‌បង្គំ​ដោយ​ខ្យល់​ព្យុះ

23 ដ្បិត​ទូល‌បង្គំ​ដឹង​ថា ទ្រង់​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សំរាប់​ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។

24 ប៉ុន្តែ កាល​មនុស្ស​ដួល​ចុះ តើ​មិន​យក​ដៃ​ទប់​ខ្លួន​ទេ​ឬ​អី ឬ​កាល​ណា​មាន​សេចក្តី​អន្តរាយ តើ​មិន​ស្រែក​រក​គេ​ជួយ​ដែរ​ឬ

25 ឯ​ខ្ញុំ តើ​មិន​បាន​ស្រក់​ទឹក​ភ្នែក​នឹង​មនុស្ស​ដែល​មាន​សេចក្តី​លំបាក ហើយ​ព្រួយ​ចិត្ត​នឹង​ពួក​អ្នក​ទុគ៌ត​ទេ​ឬ​អី

26 តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្តី​ល្អ នោះ​សេចក្តី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្តី​ងងឹត​វិញ

27 ចិត្ត​ខ្ញុំ​ខ្ជោល​ចុះ​ឡើង​ឥត​ឈប់​ឈរ មាន​គ្រា​លំបាក​បាន​មក​លើ​ខ្ញុំ​ហើយ