យ៉ូប 30:7-13 KHOV

7 គេ​ស្រែក​ឡើង​នៅ​កណ្តាល​គុម្ព​ឈើ ដូច​ជា​សត្វ​លា គេ​ប្រជុំ​គ្នា​នៅ​នា​គុម្ព​ផ្អាវ

8 គេ​សុទ្ធ​តែ​ជា​កូន​របស់​មនុស្ស​ដែល​ឥត​គំនិត អើ ជា​កូន​នៃ​មនុស្ស​ទាប​ថោក​បំផុត គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ទៅ។

9 ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់

10 គេ​ខ្ពើម​ឆ្អើម​ខ្ញុំ ក៏​ឈរ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ក៏​ស្តោះ​ដាក់​មុខ​ខ្ញុំ​ឥត​ទប់​មាត់​ឡើយ

11 ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ដំឡោះ​ខ្សែ​ធ្នូ​បាញ់​ធ្វើ​ទុក្ខ​ខ្ញុំ ឯ​គេ​បាន​លែង​ចោល​ខ្សែ​បង្ហៀរ​នៅ​មុខ​ខ្ញុំ

12 នៅ​ខាង​ស្តាំ ខ្ញុំ​កើត​មាន​ពួក​ពាល គេ​មក​ទង្គិច​ជើង​ខ្ញុំ ហើយ​បង្កើត​ផ្លូវ​វិនាស​របស់​គេ​ទាស់​នឹង​ខ្ញុំ

13 គេ​បំផ្លាញ​ផ្លូវ​ច្រក​របស់​ខ្ញុំ គេ​បញ្ជឿន​សេចក្តី​អន្តរាយ​ដល់​ខ្ញុំ ឥត​ត្រូវ​ការ​មាន​អ្នក​ណា​ជួយ​គេ​ឡើយ