8 គេសុទ្ធតែជាកូនរបស់មនុស្សដែលឥតគំនិត អើ ជាកូននៃមនុស្សទាបថោកបំផុត គេត្រូវបណ្តេញចេញពីស្រុកទៅ។
9 ឥឡូវនេះ ខ្ញុំបានត្រឡប់ទៅជាបទចំរៀងរបស់គេ ហើយជាពាក្យដែលគេពោលបង្អាប់
10 គេខ្ពើមឆ្អើមខ្ញុំ ក៏ឈរឃ្លាតឆ្ងាយពីខ្ញុំ ហើយក៏ស្តោះដាក់មុខខ្ញុំឥតទប់មាត់ឡើយ
11 ពីព្រោះព្រះទ្រង់បានដំឡោះខ្សែធ្នូបាញ់ធ្វើទុក្ខខ្ញុំ ឯគេបានលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ
12 នៅខាងស្តាំ ខ្ញុំកើតមានពួកពាល គេមកទង្គិចជើងខ្ញុំ ហើយបង្កើតផ្លូវវិនាសរបស់គេទាស់នឹងខ្ញុំ
13 គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេបញ្ជឿនសេចក្តីអន្តរាយដល់ខ្ញុំ ឥតត្រូវការមានអ្នកណាជួយគេឡើយ
14 គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែកយ៉ាងធំ ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ