1 ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន
2 ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វីពីព្រះដ៏គង់នៅស្ថានលើ ហើយតើនឹងមានមរដកអ្វី ពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់នោះ
3 តើមិនមែនជាសេចក្តីអន្តរាយ ដល់មនុស្សទុច្ចរិត ហើយជាសេចក្តីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬអី
4 តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី។
5 បើខ្ញុំបានដើរដោយសេចក្តីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្តីល្បួង