យ៉ូប 31:14-20 KHOV

14 យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ក្រោក​ឡើង កាល​ណា​ទ្រង់​ពិចារណា​សួរ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ទ្រង់​ដូច​ម្តេច

15 ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១​ដែល​ស្អាង​យើង​ទាំង​២​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ​អី។

16 បើ​ខ្ញុំ​បាន​ឃាត់​មិន​ឲ្យ​ពួក​ក្រីក្រ​បាន​តាម​បំណង​ចិត្ត ឬ​បាន​ធ្វើ​ឲ្យ​ភ្នែក​នៃ​ស្រី​មេម៉ាយ​ស្រវាំង​ទៅ

17 ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ឯង​ម្នាក់ ឥត​ចែក​ឲ្យ​ដល់​ពួក​កំព្រា​ផង

18 (ប៉ុន្តែ​គ្មាន​ទេ គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក គេ​បាន​ធំ​ឡើង​ជា​មួយ​នឹង​ខ្ញុំ ដូច​ជា​នៅ​នឹង​ឪពុក​ជា​មួយ​គ្នា ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក នោះ​ខ្ញុំ​តែង‌តែ​នាំ​ផ្លូវ​ស្រី​មេម៉ាយ​វិញ)

19 បើ​ខ្ញុំ​ដែល​ឃើញ​អ្នក​ណា​វិនាស​ទៅ ដោយ​ឥត​មាន​អ្វី​ស្លៀក‌ពាក់ ឬ​អ្នក​កំសត់​ទុគ៌ត​ឥត​មាន​អ្វី​ដណ្តប់​ខ្លួន

20 បើ​ចង្កេះ​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ បើ​គេ​មិន​បាន​កក់‌ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​ទេ