យ៉ូប 31:18-24 KHOV

18 (ប៉ុន្តែ​គ្មាន​ទេ គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក គេ​បាន​ធំ​ឡើង​ជា​មួយ​នឹង​ខ្ញុំ ដូច​ជា​នៅ​នឹង​ឪពុក​ជា​មួយ​គ្នា ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក នោះ​ខ្ញុំ​តែង‌តែ​នាំ​ផ្លូវ​ស្រី​មេម៉ាយ​វិញ)

19 បើ​ខ្ញុំ​ដែល​ឃើញ​អ្នក​ណា​វិនាស​ទៅ ដោយ​ឥត​មាន​អ្វី​ស្លៀក‌ពាក់ ឬ​អ្នក​កំសត់​ទុគ៌ត​ឥត​មាន​អ្វី​ដណ្តប់​ខ្លួន

20 បើ​ចង្កេះ​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ បើ​គេ​មិន​បាន​កក់‌ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​ទេ

21 បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ពួក​កំព្រា ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ

22 នោះ​សូម​ឲ្យ​ស្មា​ខ្ញុំ បាន​សណ្តក​ចេញ ពី​ឆ្អឹង​ស្លាប​ប្រចៀវ ហើយ​ឲ្យ​ដៃ​ខ្ញុំ​ភ្លាត់​ពី​ឆ្អឹង​ចេញ​ចុះ

23 ដ្បិត​សេចក្តី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ទ្រង់​ខ្ពស់​ទាំង​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត

24 បើ​សិន​ជា​ខ្ញុំ​បាន​យក​មាស​ជា​ទី​សង្ឃឹម ហើយ​បាន​ពោល​ដល់​មាស​សុទ្ធ​ថា ឯង​ជា​ទី​ទុក​ចិត្ត​របស់​អញ