យ៉ូប 31:2-8 KHOV

2 ដ្បិត​យ៉ាង​នោះ តើ​នឹង​មាន​ចំណែក​អ្វី​ពី​ព្រះ​ដ៏​គង់​នៅ​ស្ថាន​លើ ហើយ​តើ​នឹង​មាន​មរដក​អ្វី ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ

3 តើ​មិន​មែន​ជា​សេចក្តី​អន្តរាយ ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្តី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ​អី

4 តើ​ទ្រង់​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ​អី។

5 បើ​ខ្ញុំ​បាន​ដើរ​ដោយ​សេចក្តី​ភូត‌ភរ ហើយ​ជើង​ខ្ញុំ​បាន​រហ័ស​ទៅ​តាម​សេចក្តី​ល្បួង

6 នោះ​សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀង​ត្រង់​របស់​ខ្ញុំ

7 បើ​ជើង​ខ្ញុំ​បាន​ឈាន​ចេញ​ពី​ផ្លូវ ហើយ​ចិត្ត​បាន​ទៅ​តាម​ភ្នែក បើ​មាន​សេចក្តី​ស្មោក‌គ្រោក​អ្វី​ជាប់​នៅ​ដៃ​ខ្ញុំ

8 នោះ​សូម​ឲ្យ​ខ្ញុំ​សាប‌ព្រោះ ហើយ​ម្នាក់​ទៀត​ស៊ី​ផល​ចុះ អើ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​រំលើង​ផល​ក្នុង​ស្រែ​ចំការ​ខ្ញុំ​ទាំង​អស់​ទៅ​ផង