យ៉ូប 31:23-29 KHOV

23 ដ្បិត​សេចក្តី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ទ្រង់​ខ្ពស់​ទាំង​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត

24 បើ​សិន​ជា​ខ្ញុំ​បាន​យក​មាស​ជា​ទី​សង្ឃឹម ហើយ​បាន​ពោល​ដល់​មាស​សុទ្ធ​ថា ឯង​ជា​ទី​ទុក​ចិត្ត​របស់​អញ

25 បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ​ដោយ​ព្រោះ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ

26 បើ​ខ្ញុំ​បាន​មើល​ទៅ​ព្រះ‌អាទិត្យ​ក្នុង​កាល​ដែល​ចាំង​មក ឬ​ទៅ​ព្រះ‌ចន្ទ​ដែល​ភ្លឺ​ត្រសែត​ទៅ

27 រួច​ចិត្ត​ខ្ញុំ​មាន​សេចក្តី​ល្បួង​ដោយ​សំងាត់ ហើយ​មាត់​ក៏​បាន​ថើប​ដៃ​របស់​ខ្ញុំ

28 យ៉ាង​នោះ​ក៏​ជា​ការ​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស​ដែរ ដ្បិត​ដូច្នោះ ខ្ញុំ​បាន​លះ​ចោល​ព្រះ​ដែល​គង់​នៅ​ស្ថាន​លើ​ហើយ

29 បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្តី​ហិន‌វិនាស​របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្តី​អាក្រក់​បាន​មក​ដល់​គេ