24 បើសិនជាខ្ញុំបានយកមាសជាទីសង្ឃឹម ហើយបានពោលដល់មាសសុទ្ធថា ឯងជាទីទុកចិត្តរបស់អញ
25 បើខ្ញុំបានរីករាយសប្បាយដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
26 បើខ្ញុំបានមើលទៅព្រះអាទិត្យក្នុងកាលដែលចាំងមក ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ
27 រួចចិត្តខ្ញុំមានសេចក្តីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28 យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ
29 បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្តីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្តីអាក្រក់បានមកដល់គេ
30 (ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ)